ព្រឹកអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកែប បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយអតីតយុទ្ធជនស្រុកដំណាក់ចង្អើរ ចំនួន១១១នាក់។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកែប និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកែប ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត គណៈអភិបាល ស្រុកដំណាក់ចង្អើរ សមាជិកសមាគមអតីតយុទ្ធជនខេត្ត ស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងអជ្ញាធរមូលដ្ឋានទាំងពីឃុំ។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងផ្សព្វផ្សាយនូវសភាពការណ៍ថ្មីៗ ស្ដីពីជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងវិធីបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ ដោយការសំអាតអនាម័យជាប្រចាំ។ លេីសពីនេះ ឯកឧត្ដម បានក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមនឹងអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ចូលរួមសហការនឹងទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន បន្តខិតខំបង្កបង្កេីនផលនឹងចិញ្ចឹមសត្វ ជំរុញដល់កូនៗចៅៗរបស់បងប្អូនខិតខំរៀនសូត្រតាមប្រព័ន្ធអនឡាញនឹងតាមទូរទស្សន៍ជាតិកម្ពុជា២ និងបន្តចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្សជារៀងរហូត។ ជាទីបញ្ចប់ ឯកឧត្ដម អភិបាលខេត្ត ក៏បាននាំមកនូវសម្ភារះឧបត្ថម្ភជូនដល់បងប្អូនគ្រួសារអតីតយុទ្ធជន ក្នុងមួយគ្រួសារៗទទួលបាន
អង្ករ២០គីឡូ មី០១កេះ ប្រេងឆា ប៊ីចេង ត្រីខ ចានដែកធំ០១ ម៉ាស ខិត្តប័ណ្ណអប់រំ និងថវិកាចំនួន ២០០០០រៀល ៕
ឯកឧត្ដម កែន សត្ថា អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយអតីតយុទ្ធជនស្រុកដំណាក់ចង្អើរ ចំនួន១១១នាក់
