នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ស្ដេចយាងដល់ ទឹកដីអង្គរខេត្តសៀមរាបហើយ។
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គ នឹងស្តេចយាងក្នុងព្រះរាជពិធីកាត់ឫសសីមាវត្តស្វាយដង្គុំ ក្រុងសៀមរាប ហើយនៅថ្ងៃខានស្អែកទី១៨ ខែកុម្ភៈ ព្រះអង្គទាំងទ្វេ នឹងស្តេចយាងសម្ពោធខ្សែភាពយន្តរឿង មុនដំបូងគេសម្លាប់ឪពុករបស់ខ្ញុំ ដោយលោកស្រីអ៊ែនជេលីណា ជូលី។
ក្នុងឱកាសព្រះរាជដំណើរស្ដេចយាងដល់នៃ ព្រះអង្គទាំងទ្វេមានការថ្វាយព្រះរាជវនន្ទកិច្ចពី នាម៉ឺនសព្វមុខមន្ត្រី សិស្សានុសិស្ស ប្រជានុរាស្ត្រខ្មែរ យ៉ាងច្រើនកុះករផងដែរ៕