ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានដឹកនាំ ឯកឧត្តមជាអនុប្រធាន សមាជិក និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទទួលបន្ទុកខាងគ្រឿងឥស្សរិយយស ប្រជុំពិនិត្យល័ក្ខខ័ណ្ឌនៃការផ្តល់គ្រឿងឥស្សរិយយស ជូនអ្នកតំណាងរាស្ត្រនីតិកាលទី៦


ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការឥស្សរិយយសរដ្ឋសភា បានដឹកនាំ ឯកឧត្តមជាអនុប្រធាន សមាជិក និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទទួលបន្ទុកខាងគ្រឿងឥស្សរិយយស ប្រជុំពិនិត្យល័ក្ខខ័ណ្ឌនៃការផ្តល់គ្រឿងឥស្សរិយយស ជូនអ្នកតំណាងរាស្ត្រនីតិកាលទី៦ លើកទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅសាលបន្ទាយស្រី នៃវិមានរដ្ឋសភា។