ឯកឧត្តម ពេជ្រ វាសនា បានដឹកនាំក្រុមការងារបច្ចេកទេស ត្រួតពិនិត្យការដ្ឋាន សាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល វត្តហ្លួង និងវត្តជ្រែ


នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស ត្រួតពិនិត្យដែលមានសមាសភាពចូលរួមពី តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ, មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យការដ្ឋាន សាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល វត្តហ្លួង និងវត្តជ្រែ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។

មកទល់ពេលបច្ចុប្បន្ននេះ គម្រោង បានសម្រេចលទ្ធផលការងារប្រមាណ ៩២ % នៃទំហំការងារសរុប ៕