សមាគមនារី ខេត្តបាត់ដំបងអញ្ជើញចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចាស់ជរា ជនពិការ ចំនួន១០គ្រួសារ


(បាត់ដំបង)៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២០ ក្រុមចលនាស្ត្រីខេត្តបាត់ដំបង និងសមាគមនារី ដឹកនាំដោយ លោកស្រី ញឹក សាគន្ធ បានអញ្ជើញចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចាស់ជរា ជនពិការ ចំនួន១០គ្រួសារ និងបានធ្វើការផ្សព្វផ្សាយពីវិធានការការពារ ទប់ស្កាត់ការឆ្លងជម្ងឹ COVID -19។

ក្នុងឱកាសនោះផងដែរ ២០២០ ក្រុមចលនាស្ត្រីខេត្តបាត់ដំបង និងសមាគមនារី បាននាំជូននូវគ្រឿងឧប្បភោគបរិភោគ និងថវិកា មួយចំនួន នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ។