ប្រធានគណបក្សសង្កាត់ស្ទឹងមានជ័យ២ ចុះសួរសុខទុក្ខអ្នកជំងឺពិការទាំងប្តីប្រពន្ធនៅក្នុងសង្កាត់ស្ទឹងមានជ័យ២


(ភ្នំពេញ)៖ នាល្ងាចថ្ងៃទីចន្ទ៥រោច ខែពិសាខ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោកទូច សំអុល ប្រធានគណបក្សសង្កាត់ស្ទឹងមានជ័យ២ បានដឹកនាំសមាជិកក្រុមប្រឹក្សា លោកមេភូមិឬស្សី ក្រុមយុវជនសង្កាត់ចុះសួរសុខទុក្ខអ្នកជំងឺដែលគាត់ពិការទាំងប្តីប្រពន្ធ ដែលមានឈ្មោះផៃ សាយប្តី . វ៉ា ប៊ុណ្ណនី ជាប្រពន្ធ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ២។
ក្នុងឱកាសនោះផងដែរ ក៏បាននាំយកអំណោយចែកជូនមាន អង្ករ២បាវ មី១កេស ទឹកផ្លែឈើ១កេស សំភារៈផ្សេងៗមួយចំនួន និងថវិកា៤៣មឺុនរៀលផងដែរ។