អភិបាលខណ្ឌមានជ័យ អញ្ជើញសំណេះសំណាល និង ផ្តល់អង្ករ ជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ


(ភ្នំពេញ)៖ នៅវេលាម៉ោង ៤’៣០ នាទីល្ងាច ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២០ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ បានអញ្ជើញចូលរួមសំណេះសំណាល និង ផ្តល់អង្ករ ជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចំនួន ៥០ នាក់ ដោយមានការចូលរួមពី លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង លោក ប្រាំង សុផល នាយករដ្ឋបាល ខណ្ឌមានជ័យ ។

ក្នុងឪកាសនោះដែរ លោក ពេជ្រកែវមុនី អភិបាល ខណ្ឌមានជ័យ ក៍បានធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ និង ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៍ដូចជាលាងបាញ់សំអាតដងផ្លូវ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន (៦០ម៉ែត្រ) ជាប្រចាំផងដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បន្ថែមទៀតថា កងកម្លាំង សណ្តាប់ធ្នាប់ខណ្ឌទាំង ៥០នាក់ បានកំពង់ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវជូនប្រជាពលរដ្ឋ ក៌ដូចជាចូលរួមសហការជាមួយ កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ ក្នុងការពង្រឹង សន្តិសុខ ធានាសុវត្ថិភាពបានយ៉ាងល្អ ជូនថ្នាក់ដឹកនាំ ក៌ដូចជូនប្រជាពលរដ្ឋដោយមានការទទួលខុសត្រូវខ្ពស់ លើផ្នែកសន្តិសុខក្នុងមូលដ្ឋានផងដែរ ។

បន្ទាប់មក លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៌បានផ្តល់ជាសំភារះ អង្ករជូន សណ្តាប់ធ្នាប់ខណ្ឌចំនួន ៥០នាក់ ដោយក្នុងមួយនាក់ ទទួលបានអង្ករ ១បាវ ស្មើនិង ២០គីឡូក្រាមផងដែរ ។