សមាគននារីខេត្តសៀមរាប អញ្ជើញចុះសួរសុខទុក្ខគ្រួសារដែលឆ្លងទន្លេបានកូនភ្លោះ២នាក់ ម្តាយស្លាប់


(សៀមរាប)៖ នៅថ្ងៃព្រហស្បត្តិ៍ ៨រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ២០២០ លោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តយសសាខាកាកបាទក្រហម ខេត្តសៀមរាប និងលោកជំទាវ ស៊ិន ណម ប្រធានថ្នាក់ប្រតិបត្តិ ព្រមទាំងក្រុមការងារសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារដែលឆ្លងទន្លេបានកូនភ្លោះ២នាក់ (ប្រុស ) ម្តាយស្លាប់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ ។

ក្នុងនោះសមាគមនារីខេត្ត និងសាខាកាកបាទក្រហម ខេត្តសៀមរាបបាននាំយកសម្ភារៈមួយចំនួនរួមមាន៖ អង្ករ២៥kg,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ត្រីខកំប៉ុង ១យួរ,ស្កសរ២kg,ទឹកសុទ្ឋលីយ៉ងដបធំ២កេស,មី២កេស,កន្សែងពោះគោ២,ក្រម៉ា១,សារ៉ុង១,ម្សៅកូនក្មេង១ដប,សាប៊ូកូនង៉ា១ដប,មុងគ្រប១
,កំប៉ុងដាក់ម្សៅកូនង៉ា១,មួកនិងស្រោមដៃ២ឈុត,ដបទឹកដោះគោ២,ខោអាវ២កំប្លេ,ខោលីអូកូនង៉ា៤ និងថវិកា ៣០០,០០០រៀល។

លោកជំទាវប្រធានកិត្តិយស បានឧបត្ថម្ភផ្ទាល់ខ្លួនបន្ថែមទៀតគឺ៖ អង្គរ ១០០ គីឡូក្រាម, មី ២កេះ និងថវិកាចំនួន ២០០ដុល្លារ។

នៅថ្ងៃដដែល ក្រុមការងារបានបន្តដំណើរចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ស្ត្រីក្រុមផលិតសម្ភារៈប្រើប្រាស់ពីផ្តៅល្ពាក់ សរុប ២៦នាក់ ស្ថិតនៅភូមិ ពពិស និងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ក្នុងមួយនាក់ទទួលបានថវិកា ២០,០០០រៀល ជាថវិការផ្ទាល់របស់លោកជំទាវ ប្រធានថ្នាក់កិត្តិយស ។