សមាគមនារីខេត្តបាត់ដំបង អញ្ជើញចុះសួរសុខទុក្ខគ្រួសារក្រីក្រ ចំនួន១៥គ្រួសារ


(បាត់ដំបង)៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ សមាគមនារីខេត្តបាត់ដំបង ដឹកនាំដោយ លោកស្រី ញឹក សាគន្ធ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ចំនួន១៥គ្រួសារ និងបានធ្វើការអបរំអនាម័យ ផ្សព្វផ្សាយទប់ស្កាត់ COVID- 19។

ក្នុងឱកាសនោះផងដែរ សមាគមនារីខេត្តបាត់ដំបង បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សាប៊ូ ក្រម៉ា និងថវិកា ក្នុងម្នាក់ៗ ចំនួន ៤០, ០០០ រៀល និងបាននាំយកទេយ្យទាន និងបច្ច័យ ចំនួន ៣០០,០០០ រៀលប្រគេនព្រះសង្ឃ្ នៅភូមិ ឃុំសំទ្បូត ស្រុកសំទ្បូត ខេត្តបាត់ដំបង ។