សមាគមនារី ខេត្តកណ្តាល ចុះសួរសុខទុក្ខ គ្រួសារស្រ្ដីក្រីក្រ ដែលមកពីប្រទេសម៉ាឡេស៊ី


(ខេត្តកណ្តាល)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ សមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍខេត្តកណ្តាល ដឹកនាំដោយលោក ជំទាវ ហ៊ុន កុសនី ប្រធានសមាគមន៍នារីខេត្តកណ្តាល អនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងសមាជិក បានចុះទៅឃុំសំពៅពូន ស្រុកកោះធំ សហការជាមួយសមាគមនារី ស្រុក ឃុំ និងភូមិ ចុះសួរសុខទុក្ខ គ្រួសារស្រ្ដីក្រីក្រ ដែលមកពីប្រទេសម៉ាឡេស៊ី ដែលមានកូនតូចៗ ចំនួន៤នាក់ ក្នុងបន្ទុក និងគ្រួសារលោកយាយ សៀន ផៃ គ្រួសារក្រីក្រចិញ្ចឹមចៅនៅក្នុងបន្ទុក ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ។

ក្នុងឱកាសនោះសមាគននារីខេត្តកណ្តាល បានឧបត្ថម្ភថវិកាដែលទទួលបានពីសប្បុរសជន សរុបចំនួន ៧៣០,០០០៛ ។

សប្បុរសជន ដែលបានចូលរួមជាថវិកា រូមមាន៖

១.លោកជំទាវ ហ៊ុន កុសនី ថវិកចំនួន៤០០,០០០៛
២.លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ថវិកា ៥០,០០០៛
៣.លោកស្រី មួង សារឹម ថវិកា ៥០,០០០៛
៤.លោកស្រី ជ៉ំ ស៉ីណាត ថវិកា ១៨០,០០០៛
៥.លោកស្រី ទេស សុភាព និងសហការរី នាំអំណោយរបស់សាខាកាកបាទក្រហមស្រុក មានអង្ករ ២៥គ.ក, មី ១កេស, ទឹកត្រី ១យួ, ទឹកស៊ីអុីវ ១យួ, សាប៊ូ ៤ដុំ និងថវិកា ៥០,០០០៛។

៦.លោកស្រី ប្រធាន គ.ក.ន.ក ឃុំ សំពៅពូនសម្ភារៈបង្គន់អនាម័យចំនួន១។