សមាគមនារីខេត្តស្វាយរៀង ចុះសង់ផ្ទះជូនលោកយាយ ឈ្មោះមាស យុត នៅភូមិសណ្តោត នៅឃុំអង្គតាសូ


(ស្វាយរៀង)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវដួងវណ្ណា ប្រធានកិត្តិយសសមាគមនារី ចុះទៅមូលដ្ឋានឃុំអង្គតាសូ សហការជាមួយក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិកម្លាំងប៉ុសរដ្ឋបាល ប្រជាការពារភូមិ រៀបចំសង់ផ្ទះ ដែលមានទំហំ ៤ម គុណ ៥ម ជូនលោកយាយ ឈ្មោះមាស យុត នៅភូមិសណ្តោត នៅឃុំអង្គតាសូស្រុកស្វាយជ្រំ និងមានការចូលរួមការជួយឧបត្ថម្ភពីប្រជាពលរដ្ឋក្នុងភូមិ មានថវិកា អង្ក បន្លែសរុបការចំណាយជាថវិកា1,507,000រៀល។