ឯកឧត្តម អន ស៊ុំ ជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ព្រះពន្លា


នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០២:៣០ នាទី ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម ប៉ាល់ សំអឿន សមាជិករដ្ឋសភា អមដំណើរដោយ ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ព្រះពន្លា និងបងប្អូនប្រជាពលរដ្ឋចំនួន២០០នាក់ ស្ថិតនៅវត្តព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។