នាថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ គណ:កម្មការអន្តរក្រសួង មានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ០២ គម្រោង ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិរួមមាន៖
១/. ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ (DBST) ០១ ខ្សែ ប្រវែង ៣ ៥០០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ ។
ស្ថាបនាលូមូលមុខពីរចំនួន ០២ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។
២/. ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ (DBST) ០១ ខ្សែ ប្រវែង ១ ៨៥០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ និងសាងសង់លូប្រអប់មុខពីរចំនួន ០២ កន្លែង លូមូលមុខពីរ ០១ កន្លែង និងស្លាកឈ្មោះផ្លូវ ០២ កន្លែង ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។
បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ រួចមក គណៈកម្មការអន្ដរក្រសួង បានសម្រេចទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាព ៕