អភិបាលរងខេត្តកោះកុង បើកកិច្ចប្រជុំស្តីពីការអនុវត្តរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកថ្មបាំង ដើម្បីកំណត់គោលដៅ ផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ អោយបានល្អ


(កោះកុង)៖ ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការអនុវត្តរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកថ្មបាំង ក្នុងគោលដៅ ដើម្បីកំណត់សមិទ្ធិផល និងបញ្ហាប្រឈមនានា នៃការអនុវត្តរចនាសម្ព័ន្ធថ្មី។ ដោយកិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម ៖

១-ការធានានិរន្តិរភាពរដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

២-ការគ្រប់បុគ្គលិក។

៣-ការគ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ។

៤-ការផ្តល់សេវាតាមការិយាល័យច្រកចេញចូល។

៥-ការគាំទ្រដល់រដ្ឋបាលឃុំ។

៦-អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

៧-អំពីកិច្ចប្រជុំក្រុមប្រឹក្សាស្រុក។