ក្រុមការងារខេត្តកោះកុង ចុះពិនិត្យការដ្ឋាន និងសម្របសម្រួល ពីផលប៉ះពាល់ គម្រោងសាង់សង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ


(កោះកុង)៖ ក្រុមការងារខេត្តកោះកុង ដឹកដោយលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង សហការជាមួយអាជ្ញាធរស្រុក មន្ទីរជំនាញ និងអាជ្ញាធរឃុំ ចុះពិនិត្យការដ្ឋាន និងសម្របសម្រួល ជាមួយភាគីម្ទាស់ដី ដែលទទួលរងផលប៉ះពាល់ ពីគម្រោងសាង់សង់ផ្លូវល្បឿនលឿន ស្ថិតនៅក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរគម្រោងល្បឿនលៀន ភ្នំពេញ ព្រះសីហនុ បានឆ្លងកាត់ខេត្តកោះកុង មួយចំនួន ក្រុមការងារថ្នាក់ខេត្ត ស្រុក បានកំពុងសម្របសម្រួល ជាមួយអ្នកពាក់ព័ន្ធ និងគម្រោងធ្វើយ៉ាងណាអោយគម្រោងសម្រេចបានជោគជ័យស្របតាមផែនការមេ និងទទួលបានសមិទ្ធផលថ្មី ដែលបម្រើប្រយោជន៍ជាតិទាំងមូល៕