ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរងគ្រោះដោយ ខ្យល់កន្ត្រាក់២៩គ្រួសារ នៅភូមិរោធ ស្រុកបាធាយ


(កំពង់ចាម)៖ ក្រោយជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ដល់ពលរដ្ឋងាយរងគ្រោះ ចំនួន៦០ គ្រួសារ រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាធាយអមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត និង អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ចាម និងអំណោយមនុស្សធម៌របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២៩គ្រួសារ នៅភូមិរោធ ឃុំត្រប់ ស្រុកបាធាយ ក្នុងនោះ១១គ្រួសារ ទទួលរងការខូតខាតធ្ងន់ធ្ងរ ០១គ្រួសារទទួលបាន÷

១,អង្ករ ២៥ គីឡូក្រាម
២,ទឹកសុីអ៊ីវ ០១ យួរ
៣,ទឹកត្រី ០១ យួរ
៤,ត្រីខ ១០ កំប៉ុង
៥,ម៉ាស់ ០៥ បន្ទះ
៦,ឃីត ០១ (ភួយ មុង សារ៉ុង ក្រមា)
៦,តង់ ០១
៧,ថវិកា ៤០០,០០០ ៛

ដោយឡែក ១៨ គ្រួសារទៀតដែលការខូចខាតតិចតួច ទទួលបាន÷
១,អង្ករ ២៥ គីឡូក្រាម
២,ទឹកសុីអ៊ីវ ០១ យួរ
៣,ទឹកត្រី ០១ យួរ
៤,ត្រីខ ១០ កំប៉ុង
៥,ថវិកា ២០០,០០០ ៛