ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃ(គ.យ.ក.ស) បើកយុទ្ធនាការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង


នា ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារទី១ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស) ដឹកនាំដោយ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃ(គ.យ.ក.ស) រួមជាមួយសហការីមួយចំនួនទៀត បាន ចុះបើកយុទ្ធនាការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង និងប្រជុំពិភាក្សាការងារជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង។