ឯកឧត្តម ម៉ក់ រ៉ា នាំយកនូវអង្ករដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោក ជំទាវ ហ៊ុន ចាន់ធី ទៅចែកជូនដល់ប្រជាពលរដ្ឋ នៅភូមិបាក់រទេះ ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ចំនួន ១៩ គ្រួសារ ដែលមានជីវភាពខ្វះខាតពិតប្រាកដ


(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃព្រហស្បតិ៍១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីបទបញ្ជារបស់រាជរដ្ឋាភិបាលនិងវិធានការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការបង្ការ ទប់ស្កាត់មេរោគកូវីដ១៩ដោយនាំយកនូវអង្ករដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ និងលោក ជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ទៅចែកជូនដល់ប្រជាពលរដ្ឋ នៅភូមិបាក់រទេះ ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ចំនួន ១៩ គ្រួសារ ដែលមានជីវភាពខ្វះខាតពិតប្រាកដ ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តសមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង ក្រុមការងារចុះជួយសង្កាត់ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា សមាគមយុវជនស្រឡាញ់សន្តិភាព ក្រុមនិសិស្សនិស្សិត បញ្ញវន្តក្មេងវត្ត និង អាជ្ញាធរមូលដ្ឋាន ។

ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិនប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធី៍សាត់ ជូនដល់ប្រជាពលរដ្ឋ ហើយក្នុងនោះសំណូមពរឲ្យប្រជាពលរដ្ឋបន្តនូវទម្លាប់ប្រពៃណី រស់ស្អាត អនាម័យលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ដោយគោរពបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និង វិធានការ ណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត ។