ខេត្តសៀមរាប៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ក្រុមកំទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) តាមសំណើរបស់ប្រជាពលរដ្ឋនៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បានរកឃើញគ្រាប់ត្បាល់ ១២០មម Type 33 ចំនួន ២១គ្រាប់ នៅលើដីចំការដំឡូង ដើម្បីប្រមូលយកទៅកំទេចចោលនៅកន្លែងមានសុត្ថិភាព ។
សូមបងប្អូនប្រជាពលរដ្ឋនៅពេលឃើញវា កុំប៉ះពាល់ កុំលេង កុំដុត កុំដំ វាបណ្តាលឱ្យ របួស ពិការ ស្លាប់ គ្រប់ពេល ។