ព្រឹកថ្ងៃអាទិត្យ ៣កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក តាំង សុផាត អគ្គនាយករងកិច្ចការបច្ចេកទេស លោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងលោក អ៊ុម វិបុល ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ព្រមទាំងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពគម្រោងការងារការពារច្រាំងព្រែកអន្លង់គគី បណ្តោះអាសន្ន និងបន្ទាន់ប្រវែង ២៥០ម៉ែត្រ នៅភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។ កិច្ចការការពារច្រាំងព្រែកនេះបានចាប់ផ្តេីម ពីថ្ងៃទី ២៩ខែកុម្ភៈ ឆ្នាំ២០២០ ហេីយមកដល់ពេលនេះ សម្រេចបានប្រមាណ ៥០% ហេីយ ក្នុងនោះប្រភេទការងារមានដូចខាងក្រោម ៖
-ការងាររៀបចំគ្រឹះ
-ការងាររៀបចំប្រអប់ថ្ម Gabion box បន្តមកលេី តាមមាត់ព្រែក
-ការងាររៀបចំប្រព័ន្ធដោះទឹកក្រោមដី
-ការងារចាក់ដីលុប ដេីម្បីរៀបជាផ្លូវសម្រាប់ធ្វេីដំណេីរឡេីងវិញ ៕
ឯកឧត្ដម ម៉ៅ ហាក់ និងឯកឧត្ដម អ៊ុន ចាន់ដា ព្រមទាំងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពគម្រោងការងារការពារច្រាំងព្រែកអន្លង់គគី
