ឯកឧត្តម ម៉ាន់ ឈឿន​ បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាទាំង១០ និងគណអភិបាលខណ្ឌទួលគោក រាជធានីភ្នំពេញ


នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨:00នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាទាំង១០ និងគណអភិបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ពិនិត្យលទ្ធផលការងារយ៉ាងមមាញឹកក្នុងសេវាបំរើសំណូមពរ និងឆ្លើយតបបានយ៉ាងទាន់ពេលជូនបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ពិសេសលើការរួមគ្នា៖
•ទី១ អនុវត្តន៍សេចក្តីណែនាំទាំង៧ចំណុចរបស់ក្រសួងសុខាភិបាលប្រឆាំងជម្ងឺរាតត្បាតកូវីដ-១៩ ។
•ទី២ ប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៌ផ្លូវគោក។
•ទី៣ អនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
ក្នុងទិសដៅជាអាទិភាពសម្រាប់ខែមិថុនា គឺត្រូវបន្តតាមសង្វាក់ភ្លៀងរលឹមប្រឆាំងការរាតត្បាតរលកទី២នៃជម្ងឺកូវីដ-១៩ តាមពាក្យស្លោក ”ពេលយើងប្រមាថ ភ្លេចកូវីដ ប៉ុន្តែ គឺកូវីដអត់ភ្លេចយើងទេ” ៕