កងវិស្វកម្មថែទាំព្រលានយន្តហោះលេខ៨៩១ ប្រចាំតំបន់គីដាល់ បានប្រជុំជួរផ្សព្វផ្សាយសភាពការណ៍សន្តិសុខតំបន់ ទិសដៅការងារបន្ត ពត៌មានសុខាភិបាលទាក់ទងនឹងជំងឺកូវីដ-១៩


គីដាល់ ប្រទេសម៉ាលីៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កងវិស្វកម្មថែទាំព្រលានយន្តហោះលេខ៨៩១ ប្រចាំតំបន់គីដាល់ បានប្រជុំជួរផ្សព្វផ្សាយសភាពការណ៍សន្តិសុខតំបន់ ទិសដៅការងារបន្ត ពត៌មានសុខាភិបាលទាក់ទងនឹងជំងឺកូវីដ-១៩ និងបានចែកជូននាយទាហាន និងនាយទាហានរងនូវជែលលាងដៃ សាប៊ូលាងដៃ ម៉ាសមុខ បរិក្ខាពេទ្យ និងសម្ភារមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ដែលបានប្រគល់ឱ្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់កងទ័ពមួកខៀវ ប្រទេសម៉ាលី (MINUSMA) ។