ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញដឹកនាំក្រុមសមាគមរាជសីហ៍ និងក្រុមហ៊ុន ខេវ័ន ប៉េស កុងត្រូល (K1 Pest Control) នៃសាធារណរដ្ឋកូរ៉េ ចុះបាញ់ថ្នាំសម្លាប់មេរោគ និងសត្វល្អិត នៅតាមស្ថាប័ន អង្គភាពក្នុងខេត្តកែប


នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញដឹកនាំក្រុមសមាគមរាជសីហ៍ និងក្រុមហ៊ុន ខេវ័ន ប៉េស កុងត្រូល (K1 Pest Control) នៃសាធារណរដ្ឋកូរ៉េ ចុះបាញ់ថ្នាំសម្លាប់មេរោគ និងសត្វល្អិត នៅតាមស្ថាប័ន អង្គភាពក្នុងខេត្តកែបចំនួន១២ រួមមាន ÷
១-មណ្ឌលសុខភាពអូរក្រសារ សង្កាត់អូរក្រសារ , ២-សាលាសង្កាត់អូរក្រសារ , ៣-សាលាក្រុងកែប , ៤-ការិយាល័យរៀបចំដែនដីនគរូបនីកម្ម សំណង់ និង ភូមិបាលក្រុងកែប , ៥-ការិយាល័យអប់រំ យុវជន និង កីទ្បាក្រុងកែប , ៦-ការិយាល័យច្រកចេញ-ចូលតែមួយក្រុងកែប , ៧-សាលាបថមសិក្សាស្បូវ ក្រុងកែប , ៨-សាលាខេត្តកែប , ៩-អង្គភាពច្រកចេញ-ចូលតែមួយខេត្តកែប , ១០-មន្ទីរមុខងារសាធារណៈ , ១១-មន្ទីរពេទ្យបង្អែកខេត្តកែប និង ១២-មន្ទីរពាណិជ្ជកម្មខេត្តកែប ។