ប្រជាពលរដ្ឋជួបការលំបាក ចំនួន៦០ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអំណោយរបស់សាខាកាកបាទក្រហម ខេត្តកំពង់ចាម តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា


(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្ត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ចាម និងអំណោយមនុស្សធម៌របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការភាព ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន៦០ គ្រួសារ នៅស្រីសន្ធរ ដោយក្នុង១ គ្រួសារៗទទួលបាន÷

អង្ករ២៥គីឡូក្រាម,ទឹកស៊ីអ៊ីវ ០១ យួរ,ទឹកត្រី ០១ យួរ,ត្រីខ , កំប៉ុង,ម៉ាស់ ០៥ បន្ទះ,និងថវិកា ២០,០០០ ៛។