ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៦កន្លែង


នៅថៃ្ងចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៦កន្លែង រួមមាន ស្ថានីយព្រែថ្លឹង ស្ថានីយសាក់សំពៅ ដែលស្ថិតក្នុងក្រុងភ្នំពេញ ស្ថានីយព្រែកហូ ដែលស្ថិតក្នុងខេត្តកណ្ដាល ស្ថានីយគុណគ្រូ ស្ថានីយស្ពានវែង ស្ថានីយស្រែខ្លុង ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ និងស្ថានីយវាស់គុណភាពទឹកក្រោមដីរួមមានស្ថានីយគុណគ្រូ និងស្ថានីយស្រែខ្លុង ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ក្រុមការងារបាន ៖
– ធ្វើ Calibrations ទិន្នន័យកម្ពស់ទឹក និងកម្រិតទឹកភ្លៀងដែលវាស់ដោយឧបករណ៍
– ត្រួតពិនិត្យសុក្រិតភាពនៃទិន្នន័យគ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ដែលវាស់ដោយឧបរណ៍
– សម្អាតឧបករណ៍វាស់គុណភាពទឹកក្រោមដី និងធ្វើ Calibrate
– សម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង និងផ្ទាំង Solar ជៀសវាងការផ្តល់ថាមពលមិនគ្រប់គ្រាន់ដល់ដំណើរការស្ថានីយ ៕