ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់អូរឃ្លៃ


នៅថៃ្ងចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់អូរឃ្លៃ ស្ថិតក្នុងឃុំនរាយណ៏ ស្រុកឈូក ខេត្តកំពត ។ ប្រព័ន្ធអាងទឹកនេះមានទំនប់ប្រវែង ១៥១២ម៉ែត្រ , ប្រឡាយមេ ចំនួន ០៦ខ្សែ ប្រវែង ៥១០៤ម៉ែត្រ , ប្រឡាយរង ០១ខ្សែ ប្រវែង ១៤៨៤ម៉ែត្រ និងផ្លូវលំចូលទៅទំនប់ប្រវែង ៤៧៦ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ៦៥០ហិកតា និងប្រាំងចំនួន ១០០ហិកតា ៕