ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំក្រុមការងារក្រសួង ធ្វើការទទួលជួបនឹងមន្ត្រីទទួលបន្ទុកលើការងារគ្រប់គ្រងទឹករបស់ស្ថានតំណាង ធនាគារពិភពលោក WB ប្រចាំប្រទេសកម្ពុជា


នៅថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានធ្វើការដឹកនាំក្រុមការងារក្រសួង ធ្វើការទទួលជួបនឹងមន្ត្រីទទួលបន្ទុកលើការងារគ្រប់គ្រងទឹករបស់ស្ថានតំណាង ធនាគារពិភពលោក WB ប្រចាំប្រទេសកម្ពុជា ដែលជាតំណាងឲ្យលោកជំទាវ Inguna Dobraja ប្រធានគ្រប់គ្រងWB។

ការជួបប្រជុំ របស់ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នឹងតំណាង WB នាថ្ងៃនេះក្នុងបំណងដូចតទៅ

១- ធ្វើការចាប់ផ្តើមអនុវត្តន៍គម្រោងទ្រង់ទ្រាយធំ ដោ យ ប្រើវិធានការចម្រុះលើការគ្រប់គ្រង់ទឹកក្នុងអាងទន្លេមេគង្គ និងអាងរងរបស់វាចំនួន ១០ តំបន់ ដោយគ្របដណ្តប់លើប្រព័ន្ធធារាសាស្ត្រចំនួន ១១៣ កន្លែង ចាប់តាំងពីតំបន់ 3S ពីតំបន់ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក និងតំបន់ 4 P។

សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហការយ៉ាងជិតស្និទ្ធបំផុតនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និង WB ធ្វើការកសាងបាននូវផែនការការងារមេនេះ ជាយូរមកហើយក្នុងទុនវិនិយោគដ៏ធំសម្បើម រងចាំតែការអនុវត្តប៉ុណ្ណោះ។

២- ហើយការអនុវត្តន៍លើគម្រោងដ៏ធំមួយនេះដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ WB លើវិស័យទឹក ពីមុនមកនោះ គឺក្រសួងធនធានទឹក និងឧតុនិយម MOWRAM ក្រសួងMEF និងWB នឹងធ្វើការអនុវត្តការងារទាំងនេះដល់តំបន់ស្ទឹងសែន និងស្ទឹងជីនិត ក្នុងខេត្តកំពង់ធំ ទៀតផង។

ហើយគ្រោងការទាំងនេះគឺក្រសួង MOWRAM ក្រសួង MEF និង WBបានយល់ព្រមគ្នារួចហើយ។

ការប្រជុំខាងលើនេះបានបញ្ចប់ទៅដោយរលូនក្រោមស្មារតីសាមគ្គីភាពឯកភាពគ្នាស្និតស្នាលត្រៀមអនុវត្តការងារភ្លាមៗដោយគ្មានរុញរា ៕