ឯកឧត្តម ឈីវ លីម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យទីវាលរបស់ក្រុមត្រួតពិនិត្យអាជ្ញាធរមីន


បាត់ដំបង៖ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឈីវ លីម អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យទីវាលរបស់ក្រុមត្រួតពិនិត្យអាជ្ញាធរមីន។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពដល់មន្រ្តីជំនាញនាយកដ្ឋានបទបញ្ញត្តិ និងត្រួតពិនិត្យ នាយកដ្ឋានផែនការសេដ្ឋកិច្ចសង្គម និងបុគ្គលិកត្រួតពិនិត្យក្នុងការប្រមូល និងគ្រប់គ្រងទិន្នន័យទីវាល (QA&QC) តាមរយៈការប្រើប្រាស់ Tablet ឬ Mobile Device ដែលវគ្គបណ្តុះបណ្តាលនេះមាន រយៈពេល ៣ថ្ងៃ ក្រោមការគាំទ្រថវិកាពីគម្រោង DFID។

ក្នុងឱកាសចូលរួមជាអធិបតីបើកកម្មវិធីនេះផងដែរ ឯកឧត្តម អគ្គលេខាធិការរង ក៏ពាំនាំនូវការណែនាំរបស់ថ្នាក់ដឹកនាំអាជ្ញាធរមីន​ជូនដល់សិក្ខាកាមទាំងអស់អំពីការការពារខ្លួនពីជំងឺកូវីដ ១៩ ដូចជា៖ ការលាងសម្អាតដៃ ការរក្សាអនាម័យ ការរក្សាគម្លាត និងពាក់ម៉ាស់ជាប្រចាំពេលក្អក ឬកណ្តាស់។ល។