នាព្រឹកថ្ងៃអង្គារ៍ ៥កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរសង្កាត់ព្រែកលៀប ដឹកនាំដោយ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានអញ្ជើញចុះពិនិត្យមើលការងារជួសជុលផ្លូវបេតុង និងដាក់លូ នៅចំណុចផ្លូវសហគមន៍សុភមង្គល មានប្រវែង ១៦៣ម៉ែត្រ ទំហំ ៣,៤៨ម៉ែត្រ ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាគម្រោង(លាភ) ឆ្នាំ២០២០ អនុវត្តដោយ ក្រុមហ៊ុន ហេង នីតា ។
អាជ្ញាធរសង្កាត់ព្រែកលៀប បានអញ្ជើញចុះពិនិត្យមើលការងារជួសជុលផ្លូវបេតុង និងដាក់លូ នៅចំណុចផ្លូវសហគមន៍សុភមង្គល
