ខណ្ឌកំបូល៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក លឹម ចាន់ដាវុធ នាយករដ្ឋបាលសាលាខណ្ឌ លោកប្រធានការិ.សាធារណៈការខណ្ឌ លោកចៅសង្កាត់កន្ទោក លោកប្រធានភូមិកំរៀង និងប្រធានភូមិគល់ ចុះពិនិត្យការងារមួយចំនួនដូចខាងក្រោម៖
- ចុះពិនិត្យរចនាសម្ព័ន្ធផ្លូវ-បណ្តាញលូ នៅភូមិកំរៀង ក្នុងនោះលោកអភិបាលខណ្ឌបានណែនាំ បានឲ្យមន្ត្រីសាធារណៈការ ធ្វេីការសហការជាមួយលោកប្រធានភូមិ ដេីម្បីវាស់វែង សិក្សាប្លង់លម្អិត មុនដាក់ជូនលោកអភិបាលពិនិត្យ ។
- បានចុះពិនិត្យទីតាំងដាក់លូមួយខ្សែតាមបច្ចេកវិទ្យាទំនេីប ប្រវែង១,៥០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ខាងមុខវិទ្យាស្ថានជាតិអាវុធហត្ថ អមតាមផ្លូវបេតុងចូលរោងចក្រយ៉ាកជីង និងអមខាងក្រោយវិទ្យាស្ថានអាវុធហត្ថ ដល់របងបុរីកំបូលស៊ីតធី ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ដែលតែងតែមានលិចលង់ ដោយទឹកភ្លៀង ។
- បានបន្តចុះពិនិត្យ និងពន្លឿនការស្ថាបនាសួនច្បារ ដេីម្បីបំពាក់សម្ភារៈហាត់ប្រាណសាធារណៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខាងមុខសាលាសង្កាត់កន្ទោក ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ។