នាព្រឹកថ្ងៃអង្គារ ០៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០
រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១២ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការចូលរួមពី ឯកឧត្តម សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរង នាយករដ្ឋបាលខណ្ឌ ការិយាល័យចំណុះ-ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ពន្ធ័។
របៀបវារៈ
១ .ពិនិត្យ និងអនុម័តសេចក្ដីព្រាងស្ដីពី កំណត់ហេតុអង្គប្រជុំសាមញ្ញលើកទី១១ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង។
២ .ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២០។
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២ខែបន្ទាប់ ឆ្នាំទី២ អាណត្តិទី៣ ។
៤.បញ្ហាផ្សេងៗ ។