លោកជំទាវ ចាន់ សុទ្ធាវី បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្


នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចូលរួមកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងស្ថាប័នពាក់ព័ន្ធ នៅទីស្តីការគណៈរដ្ឋមន្ត្រី។