រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD25)


នៅព្រឹកថ្ងៃអង្គារ៍ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD25) ក្រោយសន្និសីទអន្តរជាតិនៃទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត សំដៅរួមចំណែកសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី និងក្មេងស្រីក្នុងប្រទេសកម្ពុជា។ សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អង្គការUNFPA អង្គការសង្គមសុីវិល និងតំណាងយុវជននៃអង្គការសហប្រជាជាតិ សរុប១៨រូប បុរស៩រូប។