ឯកឧត្តម ម៉ក់ រ៉ា ចុះអប់រំផ្សព្វផ្សាយអំពីបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការ ការពារមេរោគកូវីដ១៩


នាល្ងាចថ្ងៃពុធ ៦ កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងទី ២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត
ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ លោក សំរិទ្ធិ អេង សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណ:កម្មាធិការគណបក្សក្រុង និងជាប្រធានក្រុមប្រឹក្សាក្រុង ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត សមាជិក ក្រុមប្រឹក្សាក្រុង លោក អភិបាលក្រុងពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយអំពីបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការ ការពារមេរោគកូវីដ១៩ ដោយនាំយកជាមួយនូវ អង្ករ ដែលជាអំណោយដ៏ថ្លៃថ្លាឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋជនចាស់ជរា ជនពិកាដែលជួបការលំបាក ខ្វះស្បៀងពិតប្រាកដ ចំនួន ៣០ គ្រួសារ ស្ថិតក្នុងភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ
ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ឱកាសនោះក៏មានវត្តមាន ក្រុមការងារចុះជួយសង្កាត់ផ្ទះព្រៃ និង ក្រុមការងារយុវជនគណបក្ស
ប្រជាជនកម្ពុជា សមាគមសិស្ស និសិ្សត បញ្ញាវន្ត ក្មេងវត្ត សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព មន្ត្រីរាជការនិងអាជ្ញាធរមូលដ្ឋាន ឯកឧត្តម ម៉ក់ រ៉ា បានពាំនាំនូវការផ្តាំផ្ញើរសាកសួសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារគណបក្ស
ប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តពោធិ៍សាត់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្ត ជូនដល់ប្រជាពលរដ្ឋទង ៣០ គ្រួសារ ។ ឯកឧត្តមបាននាំដំណឹងដោយរីករាយថាកម្ពុជា មកទល់ថ្ងៃនេះ បានជាសះស្បើយអស់ហើយ (១២២ ករណី)ហើយនៅសល់២ករណីទៀតដែលក្រសួងសុខាភិបាលទើបនិងរកឃើញថ្មីៗនេះ នេះគឺជាភាពឈ្លាស់វៃប្រកបដោយគតិបណ្ឌិត នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ទី១.ដោយបញ្ចៀសបានគ្រោះថ្នាក់នៃជំងឺកូវីដ១៩ មកលើប្រជាពលរដ្ឋ មិនឲ្យមាននណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ ទី២.រក្សាបាននូវស្ថិរភាព សន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណ:ជូនប្រទេសជាតិ ទី៣.រក្សាបានសិទ្ធិសេរីភាព ប្រជាធិបតេយ្យជូនប្រជាពលរដ្ឋ។
ចុងក្រោយឯកឧត្តមបានបញ្ជាក់ថា សម្តេចនៅតែសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តនូវ ទម្លាប់ប្រពៃណី រស់នៅអនាម័យស្អាត ឧស្សាលាងដៃជាមួយនឹងសាប៊ូ អាល់កុល ឬជែលកម្ចាត់មេរោគ នឹងត្រូវចងចាំអនុវត្តតាមនូវបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវីធានការ ការពារមេរោគកូវីដ១៩ ។