លោកជំទា​វ​ និន​ សាផុន បានដឹកនាំសមាជិក សមាជិកាគណៈកម្មការ ប្រជុំពិនិត្យពិភាក្សាលេីកិច្ចការងារផ្ទៃក្នុងរបស់គណៈកម្មការ


នៅវិមានរដ្ឋសភា​ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំរបស់គណៈកម្មការទី៩​ លោកជំទា​វ​ និន​ សាផុន ប្រធាន គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា នៃរដ្ឋសភា បានដឹកនាំសមាជិក សមាជិកាគណៈកម្មការ ប្រជុំពិនិត្យពិភាក្សាលេីកិច្ចការងារផ្ទៃក្នុងរបស់គណៈកម្មការដេីម្បី​ ៖
-ពិនិត្យអំពីទិសដៅបន្តក្នុងការអនុវត្តតួនាទីនិងភារកិច្ចរបស់គណៈកម្មការ
-ពិនិត្យអំពីសមិទ្ធផលការងារ​ វឌ្ឍនភាពការងារ​ និងទិសដៅការងាររបស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន
-បញ្ហាផ្សេងៗ​ ៕