ការចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវបេតុងចំនួន៤ខ្សែ ប្រវែងសរុប២.០០១ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង


នារសៀល ថ្ងៃពុធ ៦កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវបេតុងឆ្អឹងដែកកម្រាស់ ០,១៥ម៉ែត្រ ចំនួន៤ខ្សែ ប្រវែងសរុប២.០០១ម៉ែត្រ ទទឹង៥ម៉ែត្រ ទំហំសរុប១០.០០៥ម៉ែត្រការ៉េ ក្នុងនោះ៖ ទី១- ផ្លូវលេខ៧៧ ប្រវែង៦៨៥ម៉ែត្រ ទទឹង៥ម៉ែត្រ, ទី២-ផ្លូវលេខ៧៩ ប្រវែង៩៣៨ម៉ែត្រ ទទឹង៥ម៉ែត្រ, ទី៣-ផ្លូវលេខ៣៦ ប្រវែង១៨៩ម៉ែត្រ ទទឹង៥ម៉ែត្រ នឹង ទី៤-ផ្លូវគ្មានលេខប្រវែង១៨៩ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលគម្រោងទាំងអស់នេះអនុវត្តក្នុងឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តម ម៉ុម សារឿន ណែនាំមន្ត្រីជំនាញ និងក្រុមការងារត្រូវយកចិត្តទុកដាក់ក្នុងការបន្តសាងសង់ផ្លូវបេតុងមួយនេះឲ្យមានគុណភាពខ្ពស់ដើម្បីធានានូវភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង៕