ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យឯកឧត្តម W.Patrick MurPhy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួធម្មការ និងសាសនា។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពង់ចំពោះកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសចាប់តាំងពីផ្តើមអាណត្តិការងារជាឯកអគ្គរដ្ឋទូតរបស់ឯកឧត្តម W.Patrick MurPhyនៅកម្ពុជាមួយរយៈពេលកន្លងមកនេះ ដែលនាំឱ្យសង្កេតឃើញនូវវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថាការទំនាក់ទំនងដ៏ល្អនេះ ជាពិសេសនៅក្នុងអាណត្តិការងាររបស់ឯកឧត្តម W.Patrick MurPhyនឹងនៅតែបន្តរីកចម្រើនទៅមុខបន្ថែមទៀត។
ជាការឆ្លើយតបចំពោះប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម W.Patrick MurPhy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីទៅលើការទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរកម្ពូជា និងអាមេរិក។ ឯកឧត្តមអគ្គរដ្ឋទូត បានបន្តទៀតថានៅឆ្នាំនេះគឺខួបទំនាក់ទំនង៧០ឆ្នាំរវាងកម្ពុជា និងអាមេរិក ដែលស្ថានទូតសហរដ្ឋអាមេរិកបានកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍ផ្សេងៗ ដែលក្នុងនោះក៏មានប្រធានបទពាក់ព័ន្ធទៅនឹងសាសនាផងដែរ ដើម្បីបន្តជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំពីរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទោះបីស្ថិតក្នុងស្ថានការណ៍លំបាកនៃការរីករាលដាលនៃជំងឺកូវិដ១៩ ក៏សហរដ្ឋអាមេរិកនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ប្រទេសមួយចំនួននៅតំបន់អាស៊ីរួមទាំងប្រទេសកម្ពុជាផងដែរ ។
ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យឯកឧត្តម W.Patrick MurPhy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួធម្មការ និងសាសនា
