អគារសិក្សាថ្មី​ ១ខ្នង​ ២ជាន់ ១២បន្ទប់ជាចំណងដៃឯកឧត្តម​ ថង​ សា​វុន​ អភិបាលខេត្តរតនគិរីត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ


(រតនគីរី)៖ អគារសិក្សាថ្មី​ ១ខ្នង​ ​២ជាន់​ ១២បន្ទប់ជាចំណងដៃឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ។​ ​ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាប៊ូ​ ថង​ទេសអន្លុង​ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង នាព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២០ក្រោមវត្តមានឯកឧត្តម​ ថង សាវុន អភិបាលខេត្តរតនគិរី​ និងមានការអញ្ចើញចូលរួមពីសំណាក់អស់លោក​ លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។​

ឯកឧត្តម ថង សាវុន មានប្រសាសន៍ថាដោយមើលឃើញផលលំបាករបស់សិស្សានុសិស្ស​ ក្នុងការរៀនសូត្រ​ និងឆ្លើយតបតាមការសំណូមពររបស់ប្រជាពលរដ្ឋ​ ទើបឯកឧត្តម បានសម្រេចផ្តល់ជូនអគារសិក្សាមួយខ្នងនេះ​ សម្រាប់ជាថ្នាល ផ្តល់ចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តមបញ្ជាក់ថាអគារសិក្សាថ្មីនេះសាងសង់ឡើងក្នុងទំហំ៩ ម៉ែត្រគុណ ៥៤ ម៉ែត្រមានកម្ពស់២ជាន់ស្មើ១២បន្ទប់ជាការចំណាយថវិកាផ្ទាល់របស់ឯកឧត្តម​ និងការគៀរគពីសប្បុរសជននានាដែលគ្រោងចំណាយប្រមាណជាង២៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយនឹងត្រូវប្រសិទ្ធនាមថាអគារបឋមសិក្សា«មុី យោង»ជាឈ្មោះដើមឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ជាបិតាឯកឧត្តមដែលជាស្ថាបនិកទីក្រុងបានលុងផងដែរ៕