ក្រសួងទេសចរណ៍​​ តាមរយៈ​មន្ទីរ​ទេសចរណ៍​ខេត្ត​ បានរៀបចំបេីកកិច្ចប្រជុំស្តីពី​ ​ សៀវភៅ​ផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍​ ភាគពាយព្យ​ ឧត្តរ​ និងតំបន់ជុំវិញបឹងទន្លេសាប​ នៅសាលាខេត្តបន្ទាយមានជ័យ​


(បន្ទាយមានជ័យ​) ៖​ នៅថ្ងទី២​ ខែមិថុនា​ ២០២០​ ក្រសួងទេសចរណ៍​ តាមរយៈ​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ​ បានរៀបចំបេីកកិច្ចប្រជុំស្តីពី​ “​ សៀវភៅ​ផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍​ ភាគពាយព្យ​ ឧត្តរ​ និងតំបន់ជុំវិញបឹងទន្លេសាប​ ” ធ្វេីឡេីងក្រោមអធិបតីភាព​ឯកឧត្ដម​ លី​ សារី​ អភិបាលរងខេត្ត​ ទទួលបន្ទុក​ផ្នែកទេសចរណ៍ខេត្ត​ តំណាងឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត​ និងមានការចូលរួមពីលោក​ ម៉ែន​ ភារម្យ​ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍​ នៃក្រសួងទេសចរណ៍​ លោកប្រធានមន្ទីទេសចរណ៍ខេត្ត​ មន្ត្រី​ជំនាញមកពីមន្ទីទេសចរណ៍ខេត្តស្ថិតនៅតំបន់ភាគពាយព្យ​ ឧត្តរ​ និងតំបន់ជុំវិញបឹងទន្លេសាប​ មាន៩ខេត្ត​រួមមាន​ ៖​ ខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ បន្ទាយមានជ័យ​ ប៉ៃលិន​ និងខេត្តជុំវិញបឹងទន្លេសាបមាន​ ៖​ កំពង់ធំ​ សៀមរាប​ បាត់ដំបង​ ពោធិ៍សាត់​ កំពង់ឆ្នាំង​ ធ្វេីឡេីងនៅសាលប្រជុំ​ (សាល​ ខ)សាលាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំ​នេះធ្វេីឡេីងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងខេត្តស្ថិតនៅតំបន់ភាគពាយ័ព្យ និងជុំវិញបឹងទន្លេសាប ឲ្យកាន់តែមានសត្ដានុពលក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍​ ជាពិសេសក្នុងការតភ្ជាប់ខ្សែក្រវ៉ាត់តែមួយរវាងខេត្តភាគពាយព្យ ឧត្តរ​ និងខេត្តជុំវិញបឹងទន្លេសាប​ ដែលក្នុងនោះខេត្ត​ ស្ថិតនៅតំបន់ភាគពាយព្យ​ ឧត្តរ​ រួមមាន​ ៖​ ខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ បន្ទាយមានជ័យ​ ប៉ៃលិន​ និងខេត្តជុំវិញបឹងទន្លេសាបមាន​ ៖​ កំពង់ធំ​ សៀមរាប​ បាត់ដំបង​ ពោធិ៍សាត់​ កំពង់ឆ្នាំង​ នៃព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែល្អប្រសើរ​ នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍​ បានសហការជាមួយនាយកដ្ឋានពាក់ព័ន្ធ​ នៃក្រសួងទេសចរណ៍​ ចុះស្រាវជ្រាវ​ និងប្រមូលទិន្នន័យ​ ដើម្បីធ្វើផែនការអអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវ​ ទេសចរណ៍​តំបន់ភាគពាយព្យ​ ឧត្តរ​ និងតំបន់ជុំវិញបឹងទន្លេសាបនៃប្រទេសកម្ពុជា។

តាមរយៈ​សៀវភៅ​ផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍​ គឺកាន់តែជម្រុញឲ្យខេត្តបននទាយមានជ័យ និងខេត្តជុំវិញឲ្យក្លាយទៅជាសក្តានុពលថ្មីបន្ថែមទៀតតាមទស្សនទានមាសស​ មាសបៃតង​ និងមាស​ (ផលិតកម្មស្រូវ)​ មានបឹងទន្លេសាប​ ដែលសម្បូរទៅដោយមច្ឆាជាតិ​ ការទស្សនាសត្វស្លាប​ ភូមិបណ្តែទឹក​ សម្បទាទេសចរណ៍ផ្សេងៗ​ និងហេដ្ឋារចនាសម្ពព័ន្ធដែលមានការពាក់ព័ន្ធជាខ្សែរក្រវ៉ាត់រួមដ៏ល្អប្រសេីរ។

ការអភិវឌ្ឍន៍​វិស័យទេសចរណ៍​ប្រកបដោយបរិយាប័ន្ត​ គឺរួមចំណែកយ៉ាងសំខាន់ដល់ការអភិរកកសសម្បត្តិវប្បធម៌​ ធម្មជាតិ​ ប្រវត្តិសាស្ត្រ​ ព្រមទាំងរក្សានិងការពារ​ ក្នុងការទប់ស្កាត់បំរែបំរួលអាកាសធាតុនៅកម្ពុជា។ និយាយជារួម​ ផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសរ
ចរណ៍ពាយព្យ​ ឧត្តរ​ និងខេត្តជុំវិញបឹងទន្លេសាប​ គឺពិតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍​ សម្រាប់ជាផលប្រយោជន៍រួមទាំងអ្នកទេសចរណ៍​ និងវិនិយោគក្នុងវិស័យទេសចរណ៍​ ដេីម្បីជាប្រទីប​ នៃផ្នត់គំនិតថ្មីៗក្នុងការរៀបចំជាកញ្ចប់ខ្សែទស្សនកិច្ចរួម​ និងបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរណ៍ក្នុងគោលបំណងដំណេីរកំសាន្តតាមបណ្តាតំបន់ទាំងនេះនាពេលអនាគត៕​