សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ យកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន ៣៣ គ្រួសារ ក្នុងស្រុកត្បែងមានជ័យ


សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២០ នេះលោក ពឹង ទ្រីដាអនុ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន ៣៣ គ្រួសារ ក្នុងឃុំប្រមេរ៣០ គ្រួសារ ឃុំពោធិ ៣ គ្រួសារ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរលោកអនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែង តែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ” ពោលគឺទីណាមានការលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា” ។ លោកក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ ២៥ គីឡូ មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល ។
-ក្នុងនោះគ្រួសារអាទិភាព ៣គ្រួសារថែម សារុង ១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០ រៀល។
-ប្រគេនព្រះសង្ឃ អង្ករ២បេ មី២ កេស ត្រីខ២ យួរ ទឹកស៊ីអីវ១ យួរ ទឹកក្រូចកូកាកូឡា ២ កេស ថវិកា ២០០,០០០ រៀលគត់។