វរសេនីយ៍ឯក រិទ្ធ បូរី បានជួបប្រជុំតាម Video Conference ជាមួយកងកម្លាំងរក្សាសន្តិភាកម្ពុជាប្រចាំនៅទីក្រុងបរ Bor


ស៊ូដង់ខាងត្បូង, កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វរសេនីយ៍ឯក រិទ្ធ បូរី មេបញ្ជាការកងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ បានជួបប្រជុំតាម Video Conference ជាមួយកងកម្លាំងរក្សាសន្តិភាកម្ពុជាប្រចាំនៅទីក្រុងបរ Bor ដើម្បីសួរសុខទុក្ខ និងដាស់តឿនក្រើនរំលឹកដល់កងកម្លាំងអោយមានស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីមេរោគឆ្លង COVID-19 ដោយសារសព្វថ្ងៃនេះកម្លាំងរក្សាសន្តិភាពកម្ពុជាកំពុងបំពេញភារកិច្ចប្រឈមជាមួយមេរោគឆ្លង COVID-19 ដោយត្រូវធ្វើការល្បាតត្រួតពិនិត្យកន្លែងធ្វើចត្តាឡីស័ក និងណែនាំកងកម្លាំងរក្សាសន្តិភាពនានា ក៏ដូចជាមន្ត្រី អ.ស.ប UNMISS ស៊ីវិលអោយរក្សាគម្លាតសុវត្ថិភាព នៅតាមភោជនីយ៍ដ្ឋាន ក៏ដូចជាទីប្រជុំជននានា និងបានពាំនាំអនុសាសន៍ណែនាំផ្តាំផ្ញើរសួរសុខទុក្ខ និងសារជូនពររបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ គណៈកម្មាធិការជាតិ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលឯកឧត្តម តែងតែគិតគូរ និងយកចិត្តទុកដាក់ជាទីបំផុតដល់កងម្លាំងរក្សាសន្តិភាព ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប អោយយកចិត្តទុកដាក់ថែរក្សាសុខភាព និងជៀសផុតពីមេរោគឆ្លង COVID-19៕