ឯកឧត្ត្តម ឈួរ ច័ន្ទឌឿន អញ្ជើញចុះសាកសួសុខទុក្ខកម្មករ កម្មការនីដែលជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និង គ្លីនិចឯកជនតែ វណ្ណា


កំពង់ឆ្នាំងៈនៅព្រឹកថៃ្ងទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិកសមាជិកាគណៈកម្មាធិការសាខាបានអញ្ជើញចុះសាកសួរសុខទុក្ខកម្មករ កម្មការិនីកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់
ត្រឡាចនិងគ្លីនិចឯកជន តែ វណ្ណា សរុបចំនួន២០នាក់ប្រុស៥នាក់ ។

សូមបញ្ជាក់ថាៈគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកាលពីវេលាម៉ោងវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ចំនុចស្ពានអូរប្រម៉ាត់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦ និង ៤៧ ស្ថិតក្នុង ភូមិ ចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះឯកឧត្តមបាននាំយកថវិការបស់កាកបាទក្រហមកកម្ពុជាឧបត្ថម្ភក្នុងម្នាក់ៗ៥ម៉ឺនរៀល,មី១កេស និង សំភារៈមួយចំនួនទៀត។