ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំប្រព័ន្ធប្រឡាយមេ ព្រៃទន្


នៅថ្ងៃ​អាទិត្យ ២រោច​ ខែជេស្ឋ ឆ្នាំជូត​ ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី​៧​ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំប្រព័ន្ធប្រឡាយមេ ព្រៃទន្លេ (តន់ហន់) ស្ថិតក្នុងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ។ ប្រព័ន្ធប្រឡាយមេនេះ មានលក្ខណៈជាប្រព័ន្ធធារាសាស្ត្រការពារទឹកប្រៃ មានទំនប់ ប្រវែង ១០៤៨ម៉ែត្រ , ប្រឡាយមេ ០១ខ្សែ ប្រវែង ១ ២៣៦៣ម៉ែត្រ និងប្រឡាយរងចំនួន ០២ខ្សែ ប្រវែង ២១២៥ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ១០ ០០០ហិកតា និងប្រាំង ៤ ៥០០ហិកតា ៕