មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ សំណេះសំណាល ជាមួយអ្នកចិញ្ចឹមគោ និង ចាក់វ៉ាក់សាំង សាទឹក និង អុតក្តាម


នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និង លោកប្រធាន អនុប្រធាន និងមន្រ្តី ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត បានអមដំណើរ ឯកឧត្តមទេសរដ្ឋមន្រ្តី ច័ន្ទ សារុន ដើម្បីសំណេះសំណាល ជាមួយអ្នកចិញ្ចឹមគោ និង ចាក់វ៉ាក់សាំង សាទឹក និង អុតក្តាម នៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ចាក់បានចំនួន ៥៥២ ក្បាល) ។ នៅពេលរសៀលបានទៅពិនិត្យមើលការស្តារប្រឡាយកោះក្អែក ភ្ជាប់ពីអាងខ្ពបត្របែក ឃុំអូរសារាយទៅឃុំត្រាំកក់ប្រវែង ២៤គីឡូម៉ែត្រ ដោយគម្រោងក្រសួងធនធានទឹក និង ឧតុនិយម មួយឆ្នាំស្តារ ៦គីឡូម៉ែត្រ និងបន្តពិនិត្យមើលចំការបន្លែចំរុះ នៅឃុំតាភេម និងសំណេះសំណាល
ជាមួយមាតាបិតាសិស្ស នៅសាលាបឋមសិក្សា ស្រែជើងរាស្រ្ត ឃុំត្រពាំងក្រញូង ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានចែកកង់ ជូនសិស្សក្រីក្រចំនួន ៥២ គ្រឿងផងដែរ ។