រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីតំបន់រងការជន់លិចដោយជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន


នាព្រឹកថ្ងៃចន្ទ ០៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីតំបន់រងការជន់លិចដោយជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន ក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាជន់លិចដោយជំនន់ទឹកភ្លៀងជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នារដូវវស្សាដែលនឹងចូលមកដល់។