ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីបី នៃ(គ.យ.ក.ស) ដឹកនាំកិច្ចប្រជុំក្រុមការងារទីបីធ្វើការបូកសរុបនិងវាយតម្លៃលទ្ធផលនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំទី១និងរៀបចំផែនការនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំបន្ត


  នៅក្រសួងយុត្តិធម៌ ព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាប្រធានក្រុមទីបី នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយ​ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារទីបីធ្វើការបូកសរុបនិងវាយតម្លៃលទ្ធផលនៃការចុះដឹកនាំអនុវត្ត   យុទ្ធនាការជុំទី១ និងរៀបចំផែនការនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំបន្តបន្ទាប់ទៀត។