ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវវិធានការការពារទប់ស្កាត់មេរោគកូវីដ១៩


ព្រឹកថ្ងៃចន្ទ ៣ រោចខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០
លោក សំរិទ្ធិ អេង សមាជិកគណ:អចិន្ត្រៃយ៍គណ:
កម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិ
ការគណបក្សក្រុង និងជាប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត
ម៉ៅ ធនិន ប្រធានគណៈកម្មាធិការនៃគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ស៊ុម លើម និង ឯកឧត្តម សៅ ដារឿន សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុងពោធិ៍សាត់ លោកស្រី អភិបាលរងក្រុងពោធិ៍សាត់ លោកប្រធានក្រុមការងារចុះជួយសង្កាត់សង្កាត់បន្ទាយដី សមាគមន៍យុវជនស្រឡាញ់សន្តិភាព សហភាពសហព័ន្ធយុវជន មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានសង្កាត់ បានអញ្ជើញចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវវិធានការការពារទប់ស្កាត់មេរោគកូវីដ១៩ នៅភូមិអូរប៉ាក្រងលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដោយនាំយកអង្ករដែលជាការឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតពិតប្រាកដ មានចាស់ជរា ជនពិការ ជនក្រីក្រនិងទុរគតជន ចំនួន ២៤គ្រួសារផងដែរ។ ក្នុងឱកាសនោះ លោក សំរិទ្ធិ អេង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត នឹង ឯកឧត្តម ម៉ក់រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រការ និងជាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងបានសំណូមពរ និងណែនាំ ឲ្យពួកគាត់អនុវត្តន៍បន្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា
ចក្រកម្ពុជានិងវិធានការណែនាំរបស់ក្រសួងសុខា
ភិបាល ។ លោកបាន បញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបានដាក់ចេញនូវបទបញ្ជានិងវិធានការនានានៃយន្តការការពារមេរោគកូវីត-19និងវិធានការណែនាំ របស់ក្រសួងសុខាភិបាលដោយមាន
ប្រសិទ្ធភាពខ្ពស់បានទប់សភាពការណ៍ការពារប្រជា
ពលរដ្ឋធ្វើឲ្យអត្រាឆ្លងនៃមេរោគកូវីដនេះមានត្រឹម
តែ១២៦ករណីប៉ុណ្ណោះ ពុំមានករណីស្លាប់ម្នាក់ទេ មកទល់ថ្ងៃនេះដោយសារការយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល បានធ្វើឲ្យអ្នកសះស្បើយ១២៤នាក់
ហើយ នៅសល់តែ២ នាក់ទៀតតែប៉ុណ្ណោះ ចំណែកនៅខេត្តពោធិ៍សាត់យើងដោយមានឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មានភាពឈ្លាស់វៃបានអនុវត្តន៍នូវវិធានការនេះគ្រប់គ្រងប្រជាពលករចំណាកស្រុកវិលមកមាតុភូមិបានប្រើប្រាស់យន្តការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាន់ពេលវេលាធ្វើឲ្យខេត្តពោធិ៍ដាត់ពុំមានប្រជាជនណាម្នាក់ឆ្លងទេ ចុងក្រោយ លោក សំណូមពរដល់ប្រជាពលរដ្ឋបន្តអនុវត្តន៍តាមប្រពៃណីយ៍ទម្លាប់កន្លងមករស់នៅស្អាត អនាម័យ លាងដៃជាមួយនិងសាប៊ូ និងអាល់កុលតាមបទបញ្ជារបស់រាជរដ្ឋាភិបាលនិងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។