ពលរដ្ឋក្រីក្រ៣២គ្រួសារ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា


(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបានយកទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្រ្តីម៉េម៉ាយ សរុបចំនួន៣២គ្រួសារ មកពីភូមិទាំង៦ ក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរលោក សំ លាងទ្រី អនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពល រដ្ឋជានិច្ច ” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ លោកសំ លាងទ្រី ក៏បានផ្តាំផ្ញើសុំឱ្យបងប្អូនពុកម៉ែ ចូលរួមថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការ ចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល ទឹកក្រូចកូកាកូឡារបស់លោក សំ លាងទ្រី ផ្តល់ជូនម្នាក់ ៤ កំប៉ុង ។
-ក្នុងនោះគ្រួសារអាទិភាព ២ គ្រួសារ ថវិកា២០០,០០០ រៀល ក្នុងនោះថវិកា លោក សំលាងទ្រី ១០០,០០០រៀល។
-ប្រគេនព្រះសង្ឃនៅវត្តសំឡាញ អង្ករ ៥០ គីឡូ មី២ កេស ត្រីខ២ យួរ ទឹកស៊ីអីវ២ យួរ ថវិកា ១០០,០០០ សម្ភារនិងថវិកាលោក សំ លាងទ្រី ទឹកសុទ្ធ២ កេស ទឹកក្រូច ៥ កេស ថវិកា ៣០០,០០០ រៀល។