កាលព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៧ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន និងសប្បុរសជនម្ចាស់អំណោយបានចុះទៅប្រគល់ផ្ទះទេវតាចំនួន០៦ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹងដែលរស់នៅក្នុងទឹកដីនៃខេត្តឧត្តរមានជ័យ។
ផ្ទះទេវតាដែលប្រគល់ជូន ជនចាស់ជរាគ្មានទីពឹងនាពេលនោះ គឺជាផ្ទះដែលមានលេខរៀងទី១៩២ ដល់ ១៩៨ ជូនដល់លោកយាយ លោកតា ជនចាស់ជរាគ្មានទីពឹងដែលមានដូចខាងក្រោម៖
១. ផ្ទះលេខ១៩៧ ប្រគល់ជូនលោកយាយ ប៉េម ង៉ាម អាយុ៨៤ឆ្នាំ រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលផ្ទះនេះជាអំណោយរបស់ក្រុមហ៊ុន ជីបម៉ុង គ្រុប។
២. ផ្ទះលេខ១៩៨ ប្រគល់ជូនលោកតា អាំ ហ៊ាន អាយុ៨០ឆ្នាំ រស់នៅភូមិអំពិល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាអំណោយលោកស្រី ឡៅ គឹមណៃ។
៣. ផ្ទះលេខ១៩៣ ប្រគល់ជូនលោកយាយ ស៊ុយ ឈឿន អាយុ៧០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាអំណោយ លោក ហែម សារ៉េត លោកស្រី ជា ធីតា លោកស្រី ជា ធាវី ព្រមទាំងបុត្រ។
៤. ផ្ទះលេខ១៩៤ ប្រគល់ជូនលោកយាយ ញែម ជួន អាយុ៧១ឆ្នាំ រស់នៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាអំណោយលោកស្រី ឡៅ គឹមណៃ។
៥. ផ្ទះលេខ១៩២ ប្រគល់ជូនលោកពូ អ៊ូ សារ៉ាន រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាអំណោយលោក ចាន់ វត្ថា និងលោកស្រី ជា ប៉ាន។
៦. ផ្ទះលេខ១៩៥ ប្រគល់ជូនលោកពូ ក្រូច ចាប រស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាអំណោយលោកស្រី ឡៅ គឹមណៃ។
នៅក្នុងពិធីសំណេះណាលជាមួួយលោកយាយ លោកតាដែលទទួលបានអំណោយផ្ទះ បានបង្ហាញអារម្មណ៍រីករាយ និងរំភើបយ៉ាងខ្លាំង។
កម្មវិធីផ្ទះទេវតា និងសកម្មភាពមនុស្សធម៌នៅតែមានជាបន្តបន្ទាប់ទៀត ដើម្បើជួយដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសទុរគតជន ជនចាស់ជរាគ្មានទីពឹងនេះឯង។
ការងារមនុស្សធម៌នេះ គឺមិនបម្រើឲ្យនិន្នាការនយោបាយអ្វីឡើយ គឺជួយគ្រប់ប្រជាពលរដ្ឋ និងជនចាស់ជរា គ្មានទីពឹងដែលជួបការលំបាកក្នុងជីវភាព។
នៅក្នុងពិធីប្រគល់ផ្ទះនោះ ក្រុមការងារបានចែកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ លោកតា សិស្សានុសិស្ស ជនពិការ, រួមមានគ្រឿងឧបភោគ-បរិភោគសម្ភារ:សិក្សា និងថវិការមួយចំនួន ក្រៅពីនោះ ក៏មានផ្តល់ជារទេះរុញចំនួន១៩គ្រឿងជូនដល់ជនពិការដើម្បីសម្រួលកាលំបាកផងដែរ។