ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) ប្រជុំពិនិត្យការងារដោះស្រាយសំណុំរឿងកកស្ទះនៅសាលាដំបូងខេត្តព្រៃវែង


នារសៀល ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០ នៅសាលាដំបូងខេត្តព្រៃវែង ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) បាន ដឹកនាំប្រជុំពិនិត្យដោះស្រាយសំណុំរឿងកកស្ទះនៅសាលាដំបូងខេត្តព្រៃវែង ជាមួយក្រុមការងារទទួលបន្ទុក និងប្រធានសាលាដំបូង ព្រះរាជអាជ្ញា រួមទាំងប្រធានលេខាធិការដ្ឋានផងដែរ។